Schedule Free Inspection

វត្តជេដ្ឋាឧត្តម( ​វត្តគ្រួស) ​បានរួមចំណែកប្រឆាំងមេរោគកូវីដ១៩ (Covid-19)

03 Apr

ការចូលរួមបន្តិចបន្តួចដើម្បីការពារប្រជាពលរដ្ឋ និងព្រះសង្ឃអោយទទួលបានសុខភាពល្អ ជាការបរិច្ចាគប្រកបដោយធម៌ និងទទួលបានបុណ្យច្រើន។

ដើម្បីរួមចំណែកក្នុងការបង្ការ​ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ១៩ ក្រោមការណែនាំពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មូលដ្ឋានផងដែរនោះ វត្តជេដ្ឋាឧត្តម​ (​វត្តគ្រួស)​ បានគិតគូរយ៉ាងខ្លាំង ទៅលើសុខុមាលភាពព្រះសង្ឃ យាយជី តាជី ញាតិញោមពុទ្ធិបរិស័ទជិតឆ្ងាយ និងជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងបរិវេណវត្តតែម្តង។

ជាក់ស្តែងវត្តជេដ្ឋាឧត្តម( ​វត្តគ្រួស)​ បានទទួលការផ្តល់ជូនសេវាបង្ការ​ និងទប់ស្កាត់មេរោគ កូវីដ១៩ដោយ​ក្រុមហ៊ុនហ៊ុន​Truly Nolen ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មកម្ចាត់សត្វល្អិត និងបាញ់ថ្នាំបង្ការមេរោគលំដាប់អន្តរជាតិ ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងវិស័យនេះជាង៨០ឆ្នាំ និងមានវត្តមានក្នុង ៦៦ប្រទេស មកបាញ់ថ្នាំប្រគេននៅក្នុងបរិវេណវត្តទាំងមូល ដើម្បីលើកកម្ពស់នូវសុវត្ថិភាព និងសុខមាលភាពដល់ព្រះសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងវត្តទាំងមូល៕

ជាចុងក្រោយ យើងខ្ញុំព្រះករុណាសូមជូនពរព្រះតេជគុណ​ ព្រះនាមសាត វិបុល​ និងព្រះសង្ឃ យាយជី តាជី និងញាតិញោមទាំងអស់ទទួលបាននូវសុវត្ថិភាព និងសុខភាពល្អគ្រប់ៗគ្នា។

ទំនាក់ទំនងតាមរយៈ

Web    :​ www.trulynolen.com.kh
FB       :​ Truly Nolen Cambodia

E-mail : info@trulynolen.com.kh
Tel       : 023989 088 /098-9999-90/ 089 8888 80 /070 83 5678 /070 73 5678
#Covid #វត្តគ្រួស #វត្តជេដ្ឋាឧត្តម #Covid19 #Corona #CoronaVirus #កូវីដ19 #Disinfectant​ #AntiCovid19

Leave a Reply