ការចូលរួមបន្តិចបន្តួចដើម្បីការពារប្រជាពលរដ្ឋ និងព្រះសង្ឃអោយទទួលបានសុខភាពល្អ ជាការបរិច្ចាគប្រកបដោយធម៌ និងទទួលបានបុណ្យច្រើន។
ដើម្បីរួមចំណែកក្នុងការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ១៩ ក្រោមការណែនាំពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មូលដ្ឋានផងដែរនោះ វត្តជេដ្ឋាឧត្តម (វត្តគ្រួស) បានគិតគូរយ៉ាងខ្លាំង ទៅលើសុខុមាលភាពព្រះសង្ឃ យាយជី តាជី ញាតិញោមពុទ្ធិបរិស័ទជិតឆ្ងាយ និងជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងបរិវេណវត្តតែម្តង។
ជាក់ស្តែងវត្តជេដ្ឋាឧត្តម( វត្តគ្រួស) បានទទួលការផ្តល់ជូនសេវាបង្ការ និងទប់ស្កាត់មេរោគ កូវីដ១៩ដោយក្រុមហ៊ុនហ៊ុនTruly Nolen ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មកម្ចាត់សត្វល្អិត និងបាញ់ថ្នាំបង្ការមេរោគលំដាប់អន្តរជាតិ ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងវិស័យនេះជាង៨០ឆ្នាំ និងមានវត្តមានក្នុង ៦៦ប្រទេស មកបាញ់ថ្នាំប្រគេននៅក្នុងបរិវេណវត្តទាំងមូល ដើម្បីលើកកម្ពស់នូវសុវត្ថិភាព និងសុខមាលភាពដល់ព្រះសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងវត្តទាំងមូល៕
ជាចុងក្រោយ យើងខ្ញុំព្រះករុណាសូមជូនពរព្រះតេជគុណ ព្រះនាមសាត វិបុល និងព្រះសង្ឃ យាយជី តាជី និងញាតិញោមទាំងអស់ទទួលបាននូវសុវត្ថិភាព និងសុខភាពល្អគ្រប់ៗគ្នា។
ទំនាក់ទំនងតាមរយៈ
Web : www.trulynolen.com.kh
FB : Truly Nolen Cambodia
E-mail : info@trulynolen.com.kh
Tel : 023989 088 /098-9999-90/ 089 8888 80 /070 83 5678 /070 73 5678
#Covid #វត្តគ្រួស #វត្តជេដ្ឋាឧត្តម #Covid19 #Corona #CoronaVirus #កូវីដ19 #Disinfectant #AntiCovid19